|
|
Binary Options ឬ និស្សន្ទ ឬហៅងាយថា FX ជាហ្គេមបែបវិនិយោគលុយដ៏ងាយស្រួលមួយក្នុងបច្ចុប្បន្នដោយគ្រាន់តែទស្សន៍ទាយថាតម្លៃទីផ្សាររបស់ Asset ណាមួយនឹងឡើងថ្លៃឬចុះថ្លៃនៅក្នុងរយះពេលណាមួយ (60 វិនាទី, 2 នាទី, ឬ 5នាទីជាដើម) ។ ចំនួនលុយចំណេញឬខាត អាស្រ័យលើចំនួនលុយដែលយើងទស្សន៍ទាយ ។
មិនខុសគ្នាច្រើនពីការបញ្ញត្តិនៃដូរលុយធម្មតា៖ ពេលលុយរៀលឡើងថ្លៃ (ឧ. 1$ = 4050 KHR) យើងយកលុយរៀលទៅទិញលុយដុល្លាទុក ក្រោយមកស្រាប់តែលុយរៀលចុះថ្លៃវិញ (ឧ. 1$ = 4100 KHR) យើងក៏យកលុយដុល្លាដែលយើងបានទិញទុកកាលពីពេលដែលលុយរៀលឡើងថ្លៃ មកដូរ(លក់ចេញ) ជាលុយរៀលវិញដើម្បីចំណេញ ។ ចេញពីលំនាំនេះ យើងនឹងឧទាហរណ៍ករណី EUR/USD ថាយើងយកលុយ 500ó ទៅដូរយកលុយ USD ក្នុងអត្រា 1ó=1.40USD នោះយើងនឹងបានលុយចំនួន 700USD ។ ក្រោយមក ស្រាប់តែអត្រាដូរលុយប្រែប្រួលទៅជា 1ó=1.30USD (លុយ USD ចុះថ្លៃ) យើងក៏យកលុយ 700 USD មកដូរជាលុយ EUR វិញ យើងនឹងទទួលបានលុយ 538.46ó ។ ដូចនេះ ដោយសារតែអត្រាប្តូប្រាក់ប្រែប្រួល យើងចំណេញបាន 38.46ó ។
ការ Trade នៅគឺងាយស្រួលនិងមិនមានភាគស្មុគស្មាញ ។ យើងគ្រាន់តែរើសយកគូលុយដែលនឹងត្រូវមក Trade រួចធ្វើការទស្សន៍ទាយថាតើអត្រាប្តូរប្រាក់នឹងឡើងឬចុះបន្ទាប់ពីយើងសម្រេចចិត្តថាចាប់ផ្តើមទស្សន៍ទាយ ។ ប្រសិនបើយើងទស្សន៍ទាយថាអត្រាប្តូរប្រាក់នឹងឡើង យើងកំណត់ចំនួនទឹកប្រាក់ដែលយើងចង់ភ្នាល់ រួចចុច UP និងចុច Place Now ជាការស្រេច ។ ប្រសិនបើយើងទស្សន៍ទាយថាអត្រាប្តូរប្រាក់នឹងចុះ យើងកំណត់ចំនួនទឹកប្រាក់ដែលយើងចង់ភ្នាល់ រួចចុច DOWN និងចុច Place Now ជាការស្រេច ។