|
|
អ្នកចាត់ការបិសាចក្រហមលោក Ralf Rangnick មានជំនឿមុតមាំថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ Cristiano Ronaldo និងធ្វើបានល្អនៅយប់នេះ ដូចកាលដែលប៉ះមាន់ខ្នាយមាស Tottenham កាលពីពេលថ្មីៗនេះ ។
យប់នេះក្រុមបិសាចក្រហម Manchester United និងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ At Madrid ក្នុងការប្រកួត UEFA Champions League វគ្គ 16ក្រុមជើងទី2 ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ 37ឆ្នាំរូបនេះ ទើបតែស៊ុត Hat-Trick ជួយ Manchester United យកឈ្នះ Spurs 3-2 កាលពីចុងសប្តាហ៍កន្លងទៅដែលជា Hat-Trick ជាលើកទី59 ក្នុងអាជីពរបស់គេ ។
លោក Rangnick នៅតែជឿជាក់ថា Ronaldo អាចនឹងបន្តបង្ហាញទម្រង់លេងល្អដូចកាលពីចុងសប្ដាហ៍ ។ លោកបន្ថែមទៀតថា ៖ "Ronaldo បានបង្ហាញកាលជួប Spurs បញ្ជាក់ថាតើគាត់ជាកីឡាករអាជីពបែបណា។ ហើយទម្រង់លេងបែបនេះ គេនៅតែជាកីឡាករសំខាន់សម្រាប់ក្រុម " ។
គួរបញ្ជាក់ថាកាលពីជើងទី1 Man Utd និង AT Madrid បញ្ចប់លទ្ធផលត្រឹម ១-១ ប៉ុណ្ណោះ ៕
ប្រភព : BBC Sports
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...