|
|
Liverpool ចាប់អារម្មណ៏ក្នុងការនាំយកខ្សែប្រយុទ្ធមុតស្រួចសញ្ជាតិអាហ្សង់ទីន Paulo Dybala របស់សេះបង្កង់ Juventus នារដូវក្តៅខាងមុខនេះ ។ Paulo Dybala ខ្សែប្រយុទ្ធដ៏មានទេព្យកោសល្យសញ្ជាតិអាហ្សង់ទីន ហាក់ដូចជាបង្ហាញជំហរចង់ចាកចេញពីទឹកដីទួរីនប្រទេសអ៊ីតាលី ក្រោយបដិសេធមិនបន្តកុងត្រាជាមួយ Juventus ខណៈកុងត្រារបស់គេនិងអស់សុពលភាពនារដូវក្តៅខាងមុខ ។
Liverpool បានព្យាយាមទាក់ទងទៅក្លឹប Juventus ក្នុងការធ្វើកិច្ចកុងត្រានាំយកខ្សែប្រយុទ្ធអាហ្សង់ទីនមកកាន់ទឹកដី Anfield ខណៈពេលនេះខ្សែប្រយុទ្ធជួរមុខរបស់ Liverpool ពីររូប គឺ Mo Salah និង Sadio Mane កំពុងជាប់បេសកកម្មក្នុងពានរង្វាន់ Africa Cup Of Nations ។
គួរបញ្ជាក់ថាមានក្លឹបធំៗ ជាច្រើនក៏បានចាប់អារម្មណ៏ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះដែរដូចជា Manchester United, Barcelona
និង Tottenham ៕
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...