|
|
ពិតជាមានមោទកភាពចំពោះ Cambodian national volleyball team ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អពិសេសការនាំជ័យជម្នះមុខមាត់ជូនប្រជាជនកម្ពុជាតាមរយៈការឈ្នះប្រាក់រង្វាន់ 100 លានរៀល ក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំ2024 និងឡើងទៅប្រកួតបន្តក្នុងពានរង្វាន់ SEA V.League ឆ្នាំ2025 ក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់ 2024 SEA V.League Challenge។
សម្រាប់ការប្រកួតដែលធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិដែលចាប់ប្រកួតពីថ្ងៃទី30ខែសីហា ដល់ថ្ងៃទី1 ខែកញ្ញា ឆ្នាំ2024 មានក្រុមចូលរួមចំនួន4 រួមមានម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ខណៈការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះគ្រប់ការប្រកួត។
ពានរង្វាន់ 2024 SEA V.League Challenge
បញ្ជាក់ដែរថា នៅឆ្នាំ2024 នេះសហព័ន្ធកីឡាបាល់ទះអាស៊ាន បានរៀបចំការប្រកួតបាល់ទះក្នុងតំបន់ជា2កម្រិត ដោយកម្រិតទី1 ពានរង្វាន់ SEA V.League Challenge មានក្រុមកម្ពុជា ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី និងកម្រិតទី2 ពានរង្វាន់ SEA V.League មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ ដោយឡែកកម្ពុជា នឹងឡើងទៅជំនួសកៅអីវៀតណាម នៅ SEA V.League នៅឆ្នាំ2025 ខាងមុខ ក្រោយក្រុមវៀតណាម នៅបាតតារាងក្នុងការប្រកួតឆ្នាំ2024 និងត្រូវធ្លាក់មកលេងពាន SEA V.League Challenge នៅឆ្នាំ2025។
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...