|
|
លោក Javier Tebas ប្រធានសហព័ន្ធលីគកំពូលអេស្ប៉ាញ La Liga បានលើកឡើងក្នុងកម្មវិធី Financial Times ថា ក្លឹបសហស្ថាបនិកទាំង៣នៃ European Super League គឺ Barcelona, Real Madrid, និង Juventus ពូកែកុហកជាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅទៀត ។
គួរបញ្ជាក់ថាមូលហេតុនៃដែលលោក Tebas លើកឡើងបែបនេះដោយសារតែលោក Aleksander Ceferin ប្រធាន UEFA បានទម្លាយឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ក្លិប Real Madrid, Barcelona និង Juventus បានជួបពិភាក្សាគ្នានៅផ្ទះលោក Agnelli (ប្រធានក្លឹប Juventus) កាលពីសប្ដាហ៍មុន ដើម្បីនិយាយពីការបន្ដគម្រោង Super League ឡើងវិញ ។
លោក Tebas បន្ថែមទៀតថា៖ "ប្រសិនបើលោក Agnelli មិនពន្យល់នូវអ្វីដែលបានកើតឡើងទេ នោះគាត់គឺជាមនុស្សកុហក។ ក្លឹបទាំង៣បានជួបគ្នានៅផ្ទះរបស់គាត់។ ពួកគេបានធ្វើឱ្យមានការខូចខាតច្រើនណាស់ " ៕
ប្រភព: Dailymail
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...