|
|
ក្រុមហង្សក្រហម Liverpool បានយកឈ្នះបិសាចក្រហម Manchester United ក្នុងការប្រកួត Premier League ជុំទី ៣២ ដោយលទ្ធផល ៤-០ កាលពីយប់មិញ ។ ពោល ៤គ្រាប់កាលពីយប់មិញរកបានដោយ Luis Diaz, Sadio Mane និង Mohamed Salah x2 គ្រាប់ម្នាក់ឯង ។
យ៉ាងណានៅយប់មិញ កីឡាករអេហ្សីប Salah ដែលបង្ហាញទម្រង់លេងបានយ៉ាងល្អ ក៏បង្កើតបានកំណត់ត្រាថ្មីសន្លាងមួយផងដែរ
ដល់ជាប់ឈ្មោះជាកីឡាករដំបូងប្រចាំប្រវត្តិសាស្រ្តក្លឹប Liverpool ទៀតផង។
កំណត់ត្រានោះគឺជាការរកបាន៥ គ្រាប់ទល់ក្លឹប Manchester United ក្នុងមួយរដូវកាល ពោលពីមុនមក មិនធ្លាប់មានកីឡាករ Liverpool រូបណាធ្វើបានដល់តួលេខបែបនេះឡើយ ។ រាប់យប់មិញ ២ គ្រាប់ តែបើយើងមើលទៅជើងទី ១ ដែលកាល Liverpool យកឈ្នះ ៥-០ គឺ Salah ដដែល គេរកបាន ៣ គ្រាប់ ឬ Hat-trick ម្នាក់ឯង ៕
ប្រភព ៖ Sky Sports
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...