|
|
លោក Ronald Koeman អតីតគ្រូបង្គោលក្លឹប Barcelona បានធ្វើការរិះគន់ចំៗទៅកាន់អតីតក្លឹបថាប្រើទម្រង់លេងចាស់កំរិល។ លោក Koeman បាននិយាយថា៖" ប្រសិនបើជាយើងលេងប្រើខ្សែការពារ ៥នាក់ និង ខ្សែការពារកណ្ដាល ៣នាក់ យើងមិនអាចនិយាយទម្រង់លេងហ្នឹងថាជា ទម្រង់លេងបែបការពារនោះទេ។ ព្រោះការប្រើទម្រង់លេងបែបហ្នឹងអស់រយៈពេល ៣-៤ខែ យើងឃើញថាយើងលេងបានល្អណាស់នៅក្នុងការប្រកួតប៉ុន្មានឆ្នាំចុងក្រោយនេះ"។
លោកបានបន្ថែមទៀតថា៖" Barca កំពុងរស់នៅអតីតចាស់កំរិល ប្រើតែទម្រង់ ៤-៣-៣ និង Tiki-Taka ។ ទម្រង់បាល់ទាត់គឺបានប្រែប្រួលផ្លាស់ប្ដូររហូតមក។ ឥឡូវនេះវាប្រែប្រួលខ្លាំង ទាមទារឲ្យប្រើតិកនិកលឿនជាងមុន ឲ្យកីឡាករប្រើកម្លាំងជាងមុន។ យើងមិនរស់នៅប្រើតែទម្រង់ចាស់កំរិលហ្នឹងបានទេ "៕
ប្រភព ៖ Marca
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...