|
|
Pedri បានប្រាប់ Mundo Deportivo ថា Nico Williams នឹងក្លាយជាការចុះហត្ថលេខាដ៏អស្ចារ្យសម្រាប់ពួកយើងនៅឯក្លឹប Barcelona វាពិតជាមិនគួរឱ្យជឿ ។
គាត់ជាកីឡាករដែលបង្ហាញសមត្ថភាពរួចហើយ។ ខ្ញុំសង្ឃឹមថាគាត់អាចចូលរួមជាមួយពួកយើង!
មុននេះ Lamine Yamal ក៏បានបង្ហាញពីបំណងចង់លេងជាមួយ Nico Williams នៅ Barcelona ផងដែរ។
បើទោះបីជាតារា Barca ទាំងពីររូបកំពុងជំរុញឱ្យមានសក្តានុពលរបស់ Nico ឡើងក៏ដោយ វាជាការលំបាកសម្រាប់ក្លឹបក្នុងការទិញកីឡាករវ័យ 21 ឆ្នាំនៅពេលនេះ។ ខ្សែបម្រើស្លាប Basque មានលក្ខខណ្ឌដោះលែងប្រហែល 55 លានអឺរ៉ូ ហើយក្លឹប Athletic មិនមានឆន្ទៈក្នុងការបន្ថយវាទេ។
Nico Williams ស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូន 16 Assists ក្នុងការបង្ហាញខ្លួន 37 ដងសម្រាប់ Bilbao នៅរដូវកាលនេះ។ គាត់ក៏មានការរួមចំណែកពីរគ្រាប់ក្នុងការប្រកួតចំនួនបីសម្រាប់ក្រុមអេស្ប៉ាញនៅ Euros។
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...