|
|
ក្លឹបអ្នកមាន Paris Saint-Germain កំពុងពិចារណាក្នុងការលក់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar នារដូវក្តៅខាងមុខបន្ទាប់ពីមិនអាចជួយក្រុមឈ្នះពានធំៗនៅឡើយ ។
PSG ផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំងលើ Neymar បន្ទាប់ពីផ្ទេរពី Barcelona កាលពីឆ្នាំ២០១៧ ។ ទោះជាយ៉ាងណាក្តី បន្ទាប់ពីផ្ទេរមកទឹកដីប្រទេសបារាំងមក Neymar ហាក់មិនទាន់បង្ហាញនូវសមត្ថភាពរបស់ខ្លួនអោយលេចធ្លោនូវឡើយទេ ជាពិសេសក្រោយពេលធ្លាក់ចេញពី Champions League ក្រោមថ្វីជើងរបស់អធិរាជស Real Madrid កាលពីពេលកន្លងទៅ ។
គួរបញ្ជាក់ថាប្រធានក្លឹបរបស់ PSG កំពុងពិចារណាលក់ Neymar ដែលជាផ្នែកដើម្បីរុះរើកីឡាករក្នុងរដូវក្ដៅនេះ។ ទន្ទឹមនឹងនេះ ក្លឹបចង់រក្សា Kylian Mbappe ឲ្យបន្តជួយក្រុម និងចង់នាំ Erling Haaland ដើម្បីបំពេញតំបន់ប្រយុទ្ធ ។
ប្រភព ៖ Marca
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...