|
|
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងឃើញការផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ ទៅលើតារាឆ្នើមរបស់ក្រុម Atletico Madrid នៅក្នុងទីផ្សារដោះដូរ ខែមករាខាងមុខ ដើម្បីមកជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលអាចនឹងចាកចេញ ។
Ronaldo មើលទៅទំនងជាអាចដើរចេញពីទឹកដី Old Trafford នៅពេលទីផ្សារដោះដូរកីឡាករបើកដំណើរការឡើងវិញ បន្ទាប់ពីទំនាក់ទំនងរបស់គេជាមួយអ្នកចាត់ការក្រុម លោក Erik ten Hag កំពុងមានភាពប្រះស្រាំ ។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ បានបញ្ជាក់ថា Ronaldo បានបដិសេធមិនព្រមប្តូរចូលលេង ក្នុងការប្រកួត ដែលបានយកឈ្នះទៅលើក្រុម Tottenham ក្នុងលទ្ធផល ២-0 កាលពីថ្ងៃពុធ ស្របពេលខ្សែប្រយុទ្ធជនជាតិព័រទុយហ្គាល់រូបនេះ បានដើរចូលទៅក្នុងរូងក្រោមដីកីឡដ្ឋាន ទាំងដែលការប្រកួតមិនទាន់បញ្ចប់នៅឡើយ ។
សម្រាប់កីឡាករ Man Utd កំពុងត្រៀមនាំយកខ្សែប្រយុទ្ធ Joao Felix មកកាន់ក្របខ័ណ្ឌ Permier League នៅពេលដែលអតីតកីឡាកររបស់ក្រុម Benfica រូបនេះហាក់កំពុងជួបភាពលំបាកខ្លាំង ដើម្បីអាចរកតួនាទីលេង នៅក្រាមការដឹកនាំរបស់លោក Diego Simeone នៅរដូវកាលនេះ ៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: Sky Sport
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...