|
|
ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku បាននិយាយក្នុងកម្មវិធីប្រកាសអាវថ្មីរបស់ Inter Milan សម្រាប់រដូវកាលឆ្នាំ២០២២/២៣ថា ការចាកចេញទៅកាន់ Chelsea សារជាថ្មីចោលក្លឹប Inter Milan ជាកំហុសរបស់គេ។
Lukaku បាននិយាយថា៖" ឧបសគ្គដ៏ធំរបស់ខ្ញុំនៅក្នុងអាជីពនេះគឺនៅក្នុងរដូវកាលថ្មីនៅនេះហើយ។ ខ្ញុំធ្លាប់បានចាកចេញចោលទីនេះ ជាកំហុសឆ្គងរបស់ខ្ញុំ។ ឥឡូវនេះគឺខ្ញុំសប្បាយចិត្តវិញហើយដែលបានមកពាក់អាវនេះវិញ ព្រោះក្រុមនេះដឹងថាយើងត្រូវការអ្វី ក្នុងរដូវកាលថ្មីនេះនឹងជួបឧបសគ្គផ្សេងៗ ហើយនេះក៏ជាអ្វីដែលយើងនឹងបន្តរហូតផងដែរ "។ គួរបញ្ជាក់ថាសម្រាប់រដូវកាលថ្មីនេះ Lukaku ចេញពី Chelsea ទៅលេងឲ្យ Inter ក្នុងលក្ខខ័ណ្ឌខ្ចីជើង ខណៈកាលពីរដូវកាលមុន គេត្រូវបាន Chelsea ទិញពី Inter ៕
ប្រភព៖ Sky Sport
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...