|
|
ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានបង្ហើបថាតាំងពីគេផ្លាស់មកក្លឹប Barcelona មក គេមិនដែលរំលឹករឿងប្រកួតចាញ់ក្លឹប Bayern Munich ៨-២ ក្នុងក្របខ័ណ្ឌ UEFA Champions League កាលពីឆ្នាំ២០២០ ជាមួយនឹងមិត្តរួមក្រុមថ្មីគេឡើយ។
Lewandowski បាននិយាយថា៖" ខ្ញុំសុំទទួលស្គាល់ថាតាំងពីផ្លាស់មកដល់ Barca នេះខ្ញុំមិនដែលនិយាយរឿងហេតុការណ៍ប្រកួតចាញ់ក្លឹប Bayern ៨-២ នេះជាមួយមិត្តរួមក្រុមថ្មីឡើយ ព្រោះនេះជារឿងអតីតកាលទៅហើយ ជាពិសេសគឺកាន់តែល្អតែម្ដងគឺកុំមើលត្រលប់វាវិញ "។ គួរបញ្ជាក់ផងដែរថា Lewandowski ទើបផ្លាស់ពី Bayern មកកាន់ Barca ក្នុងរដូវកាលនេះដោយមានកុងត្រារយៈពេល៤ឆ្នាំ រហូតដល់ឆ្នាំ២០២៦៕
ប្រភព ៖ Marca
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...