|
|
ខ្សែប្រយុទ្ធ Robert Lewandowski បានត្រលប់មកកាន់ក្លឹប Bayern Munich វិញក្នុងសប្ដាហ៍នេះដើម្បីចូលរួមពិធីលាគ្នាជាមួយក្លឹបនេះ ដោយក្នុងកំឡុងពេលនោះគេបាននិយាយថា ការចាកចេញពី Bayern គឺជាការសម្រេចចិត្តដ៏ពិបាកបំផុតសម្រាប់គេ ។
មូលហេតុដែល Lewandowski និយាយបែបនេះគឺដោយសារតែពេលគេផ្លាស់ទៅ Barcelona គឺគេមានភាពរកាំរកូសជាមួយនឹង Bayern Munich ដោយក្លឹបនេះហាក់មិនចង់ឲ្យគេទៅ តែកីឡាករនេះទទូចម្ដងហើយម្ដងទៀត ទាំងក្នុងក្លឹប និងសាធារណៈថាគេចង់ ដែលជាលទ្ធផលគេផ្លាស់ទៅបានដូចបំណង ដូច្នេះហើយរឿងនេះបានធ្វើឲ្យកីឡាករនេះមានអារម្មណ៍ដូចជាមិនគប្បីចំពោះក្លឹប និងអ្នកគាំទ្រ។ គួរបញ្ជាក់ថា Lewandowski ផ្លាស់ទៅ Barcelona ដោយចុះកុងត្រា៤ឆ្នាំ ចាប់ពីរដូវកាលថ្មីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៕
ប្រភព ៖ Dailymail
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...