|
|
ខ្សែស្លាប Anthony Elanga បានបង្ហើបពីគ្រាប់បាល់ដែលគេពេញចិត្តបំផុតនៅ Manchester United គឺគ្រាប់ក្នុងប្រកួតតទល់នឹង Accrington Stanley ក្នុងប្រកួតពាន Papa John ក្នុងឆ្នាំ២០២០ កាលពីគេនៅលេងឲ្យក្រុម U21 របស់ Man Utd នេះ។
Elanga បាននិយាយថា៖ ខ្ញុំជ្រើសរើសយកនៅពេលខ្ញុំលេងតទល់នឹង ក្លឹប Accrington Stanley ក្នុងប្រកួតពាន Papa John។ នៅពេលហ្នឹងខ្ញុំស៊ុតចូលគ្រាប់បាល់ស្អាតជាងគេដោយខ្លួនឯងតែម្ដង ។ គួរបញ្ជាក់ថា Elanga ជាកីឡាករដែលបណ្ដុះបណ្ដាលដោយ Man Utd ដោយគេផ្លាស់មកលេងឲ្យក្លឹបនេះតាំងពីក្រុមថ្នាលនៅឆ្នាំ២០១៤ រួចក៏ផ្លាស់មកក្រុម U21 នៅឆ្នាំ២០១៩ បន្ទាប់មកក៏ផ្លាស់មកក្រុមឈុតធំនៅរដូវកាលឆ្នាំ២០២០/២១ និងបានបង្ហាញសមត្ថភាពយ៉ាងល្អជាពិសេសកាលពីរដូវកាលមុន៕
ប្រភព ៖ Sky Sport
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...