|
|
Carlo Ancelotti អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid បាននិយាយចំៗថា ប្រព័ន្ធការពាររបស់លោកនៅមានកម្រិត ។ Carlo Ancelotti និយាយថា ៖ "ការការពារល្អនឹងក្លាយជាគន្លឹះក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំមិនសប្បាយចិត្តនឹងការរបូតគ្រាប់បាល់ ៤គ្រាប់នោះទេ ។ រឿងល្អគឺថាយើងបានស៊ុតបញ្ចូលទី ៣គ្រាប់ទល់នឹងពួកគេ ហើយអ្វីដែលអាក្រក់នោះគឺថាយើងបានអនុញ្ញាតឱ្យពួកគេរកបាន ៤គ្រាប់វិញ។ ប្រសិនបើយើងឈ្នះ La Liga ទល់នឹង Espanyol យើងនឹងអបអរសាទរ - វានឹងជួយយើង" ។
Carlo បន្ថែមទៀតថា ៖ "វាមិនមែនជាការប្រកួតដ៏ល្អសម្រាប់ពួកយើងទេ យើងការពារយ៉ាងអន់បំផុត។ សម្រាប់ជើងទីពីរ យើងមានទំនុកចិត្ត និងរំភើបជាងនេះ ។ យើងកំពុងរង់ចាំ Bernabeu ,វេទមន្តនៃ Bernabeu។ អ្នកគាំទ្រនៅ Bernabeu ត្រូវតែត្រៀមខ្លួន យើងនឹងប្រយុទ្ធដើម្បីបានលទ្ធផលដ៏អស្ចារ្យនៃ Bernabeu ម្តងទៀត" ៕
ប្រភព ៖ Fabrizio Romano
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...