|
|
លោក Massimiliano Allegri អ្នកចាត់ការទូទៅរបស់ក្រុមសេះបង្កង់ Massimiliano Allegri បង្ហើបចាលោកធ្លាប់បដិសេធសំណើទៅដឹកនាំក្លឹបអធិរាជស Real Madrid ចំនួន២លើក ដោយសារលោកពេញចិត្តនិងការដឹកនាំនៅ Juventus (នេះបើតាមបទសម្ភាសន៍ជាមួយសារព័ត៌មាន GQ) ។
លោក Allegri បន្ថែមទៀតថា ៖ "ខ្ញុំធ្លាប់បដិសេធ Real Madrid ចំនួនលើក ។ លើកទី១ គឺនៅពេលដែលខ្ញុំពិភាក្សាកុងត្រាថ្មីជាមួយ Juventus កាលពី ២០១៨ ។ កាលនោះខ្ញុំបានប្រាប់ប្រធានក្លឹប Real Madrid ថា ៖ ខ្ញុំបានព្រមព្រៀងនៅបន្តជាមួយលោក Andrea Agnelli ប្រធានក្លឹប Juventus ក្នុងការបន្តដឹកនាំ Juventus "។
រីឯលើកទី២ កាលពីរដូវក្តៅ២០២១ ដោយកាលនោះខ្ញុំបានចុះកុងត្រាព្រមព្រៀងជាមួយនឹង Real Madrid រួចរាល់ហើយ ប៉ុន្តែនៅព្រឹកឡើង ខ្ញុំតេទៅ លោក Florentino Ferez ប្រធានក្លឹប Real Madrid វិញហើយប្រាប់គាត់ថាខ្ញុំអត់ទៅដឹកនាំបានទេ ព្រោះខ្ញុំចង់ដឹកនាំ Juventus បន្តទៀត ។
គួរបញ្ជាក់ថាលោក Allegri ធ្លាប់ដឹកនាំក្លឹបធំៗចំនួន២ គឺ Juventus ចំនួន ៧ឆ្នាំហើយ និង AC Milan ចំនួន៤ឆ្នាំ ៕
ប្រភព ៖ Goal
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...