|
|
Karim Benzema ខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ក្លឹបអធិរាជស Real Madrid បានក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេទី២របស់ Real Madrid បន្ទាប់ពីរកបានមួយគ្រាប់ជួយក្រុមយកឈ្នះ Levante ៦-០ កាលពីយប់មិញ ។
Benzema វ័យ៣៤ឆ្នាំរកបានគ្រាប់បាល់នៅវគ្គទីមួយដោយការតែតបញ្ចូលទី ក្រោយមានការបញ្ជូនពី Vinicius Junior។ មួយគ្រាប់នេះធ្វើឲ្យកីឡាករសញ្ជាតិបារាំងមាន៣២៣គ្រាប់ ស្មើគ្រាប់បាល់គ្នាជាមួយ Raul ឈរទន្ទឹមគ្នាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Madrid ។
គួរបញ្ជាក់ថា កីឡាករដែលកំពុងកាន់កាប់ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Real Madrid គឺ Cristiano Ronaldo មាន៤៥០គ្រាប់ ។ ក្នុងការប្រកួតយប់មិញ Vinicius Junior ធ្វើបាន Hat-Trick ហើយ Mendy និង Rodrygo ជាអ្នករក២គ្រាប់បន្ថែមឲ្យ Real ៕
ប្រភព ៖ Marca
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...