|
|
លោក Kenny Cunningham អតីតខ្សែការពារជើងចាស់លើកសសើរខ្សែប្រយុទ្ធវ័យក្មេងរបស់កាំភ្លើងធំ Arsenal ថាមានសមត្ថភាពល្អអាចលេងនៅក្លឹបធំៗដូចជា Real Madrid ឬ PSG បានយ៉ាងងាយ ។
តាមពិតខ្សែប្រយុទ្ធវ័យក្មេងដែលលោកចង់សំដៅនោះគឺ Bukayo Saka ដែលមានវ័យត្រឹម ២០ឆ្នាំប៉ុណ្ណោះតែគេអាចក្លាយខ្លួនជាកីឡាករសំខាន់របស់ក្រុម លោក Mikel Arteta ពោលគឺគេបង្ហាញខ្លួនបាន ៣២ ប្រកួត រកបាន ៩ គ្រាប់និង Assist ៥ លើក ។
ខណៈឯកុងត្រារបស់គេនិងអស់សុពលភាពនៅរដូវក្តៅ២០២៤ ។ លោក Kenny និយាយទៀតថា៖ “ក្មេងនេះ អាចលេងឲ្យក្លឹបកំពូលបានដោយងាយ គេអាចទៅចុះចូលនៅ PSG, Real Madrid ឬ Man City ដោយសមត្ថភាពរបស់គេ គឺក្លឹបទាំងនោះប្រាកដណាស់នឹងទទួលយកដៃពីរ” ៕
ប្រភព៖ Sportskeeda
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...