|
|
ជើងខ្លាំងទម្ងន់ស្រាល សែន រ៉ាដេត ថាការឡើងប្រកួតនាពេលបច្ចុប្បន្ននេះគឺរឹតតែសំខាន់ជាពិសេសធ្វើជាគំរូល្អសម្រាប់សិស្សៗក្នុងក្លឹបផង និងបង្ហាញពីបច្ចេកទេសប្រកួតផង។
កីឡាករ សែន រ៉ាដេត បានឲ្យដឹងថា បើនិយាយពីអារម្មណ៍ចំពោះការឡើងប្រកួតបច្ចុប្បន្ននេះគឺផ្ដោត និងខំប្រឹងប្រែងខ្លាំងដែលវាខុសពីមុនខ្លួនត្រឹមតែជាកីឡាករមួយមុខគត់។ ឥលូវទាំងការហ្វឹកហាត់ និងការឡើងប្រកួតគឺត្រូវធ្វើជាគំរូដល់សិស្សៗក្នុងក្លឹបដើម្បីជំរុញទឹកចិត្តពួកគេឲ្យខំប្រឹងប្រែងពុះពារឧបសគ្គនានាលើវិថីគុនខ្មែរនេះ។
មួយវិញទៀតការត្រៀមខ្លួនបានល្អ និងការឡើងប្រកួតអស់ៗពីសមត្ថភាពជាការបង្ហាញបទពិសោធ និងបច្ចេកទេសសំខាន់មួយដល់កូនសិស្សខ្លួនរៀនពង្រឹងសមត្ថភាពកែប្រែចំណុចខ្វះខាតនានាផងដែរ។ ដូច្នេះសរុបទៅការឡើងសង្វៀនពេលនេះគឺរៀងមានសម្ពាធខ្លះដែរ។
បញ្ជាក់ដែរថា នៅថ្ងៃសៅរ៍ ទី28 ខែកញ្ញា ឆ្នាំ2024 នេះកីឡាករ សែន រ៉ាដេត នឹងឡើងប្រកួតដណ្ដើមប្រាក់លាននៅសង្វៀន CNC។ បច្ចុប្បន្ននេះក្រៅតែជាកីឡាករឡើងប្រកួតហើយនោះរូបគេក៏ជាគ្រូបង្វឹកនៃក្លឹបប្រដាល់គុនខ្មែរដែនសមុទ្រក្នុងចំណោមបងប្អូនទាំង៣នាក់ត្រកូល សែន ផងដែរ។
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...