|
|
តបតាមសំណើររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយឯកសារដែលបានផ្ញើទៅ ចំពោះកីឡាករ ឃូលីបាលី អាបឌែល តាមរយៈសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងចំពោះកីឡាករ អូសិ តាកាកិ និង នេតូ រ៉ុនដុន តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ត្រូវបានពិនិត្យឃើញថា មានលក្ខណៈបុគ្គលិកគ្រប់គ្រាន់ និងត្រូវបានអនុញ្ញាតឱ្យលេងតំណាងក្រុមជម្រើសជាតិកម្ពុជា។
ដូច្នេះចាប់ពីពេលនេះតទៅ កីឡាករចំណូលថ្មី ទាំង៣នាក់នេះ អាចលេងតំណាងឱ្យក្រុមជម្រើសជាតិកម្ពុជាបានជាផ្លូវការ ហើយនឹងត្រូវចូលរួមលេងក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ខាងមុខនេះ។
សូមស្វាគមន៍កីឡាករ អូសិ តាកាកិ, នេតូ រ៉ុនដុន និង ឃូលីបាលី អាបឌែល ជាផ្លូវការចូលមកកាន់ក្រុមជម្រើសជាតិកម្ពុជា
ជូនពរជោគជ័យលើវិថីបាល់ទាត់ជាមួយក្រុមជម្រើសជាតិយើង។
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...