|
|
ក្រុម U23 វៀតណាមកំពុងជួបប្រទះបញ្ហាធំដោយសារតែកីឡាករខ្លួនបានឆ្លងកូវីដ ១៩ ជាបន្តបន្ទាប់ ។ U23 វៀតណាមនិងត្រូវជួបជាមួយ U23 ទីម័រ នៅយប់នេះម៉ោង ៧ វគ្គពាក់កណ្តាលផ្តាច់ព្រាត់ AFF U23 Championship ។
គួរបញ្ជាក់ថា U23 វៀតណាម នៅសល់គ្នាត្រឹម១៣នាក់ប៉ុណ្ណោះដើម្បីលេងទល់ក្រុមទីម័រ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយសារតែព្រឹកមិញមានកីឡាករម្នាក់ឆ្លងកូវីដ ១៩ ។ ស្របពេលដែល ១៣នាក់នេះ គិតបូកទាំងកីឡាករ៤នាក់ដែលទើបធ្វើដំណើរមកពីវៀតណាមតាមរថយន្ដក្រុងផងដែរ ។
សូមបញ្ជាក់ដែរថាប្រសិនបើកីឡាករដែលមកថ្ងៃនេះ បើមានម្នាក់ណាក្នុងចំណោម៤នាក់វិជ្ជមានកូវីដ១៩ នោះក្រុម U23 វៀតណាម នឹងត្រូវចាញ់ដោយស្វ័យប្រវត្តិតែម្ដង ដោយសារតែតាមច្បាប់ក្រុមមួយត្រូវមានសមាជិកចាប់ពី១៣នាក់ឡើង ប្រសិនបើមានតិចជាងនេះមិនអាចប្រកួតបានទេ៕
ប្រភព : Zing
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...