|
|
ក្លឹបតោខៀវ Chelsea បានកំណត់គោលដៅថ្មីក្នុងការនាំអ្នកចាំទីឆ្នើមម្នាក់ ដើម្បីយកជំនួសតំណែងរបស់ Kepa Arrizabalaga នៅរដូវក្តៅខាងមុខ ។
តាមពិតគេចង់សំដៅទៅ កីឡាករ Sam Johnstone របស់ក្លឹប West Brom ដែលកំពុងបង្ហាញទម្រង់់លេងយ៉ាងល្អ ខណៈដែលរូបគេអាចនិងចាកចេញនារដូវក្តៅខាងមុខដោយគ្មានតម្លៃខ្លួន ។ ទោះជាយ៉ាងណា ក្លឹបបិសាចក្រហម Manchester United ហាក់បង្ហាញការចាប់អារម្មណ៍លើអ្នកចាំទីរូបនេះដែរ ។
គួរបញ្ជាក់ថាតាំងពីការមកដល់របស់ Edouard Mendy អ្នកចាំទីអេស៉្បាញ Kepa ហាក់មិនសូវមានឱកាសបង្ហាញខ្លួនឡើយ ដែលជាហេតុនាំអោយរូបគេចង់ចាកចេញ ដើម្បីស្វែងរកឱកាសលេងនៅជម្រើសដំបូង ។
គួរបញ្ជាក់ថាអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ បានចូលរួមជាមួយក្រុមតោខៀវ ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ៧២ លានផោនពី Athletic Bilbao ក្នុងឆ្នាំ ២០១៨ ៕
ប្រភព : The Sun
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...