|
|
គ្រូប្រដាល់ដែលមហាជនតែងតែហៅថា ក្រុមគ្រូ IQ គឺលោក សេន ប៊ុនថេន បានវិភាគការប៉ះគ្នារវាងជើងខ្លាំង ពេជ្រ សម្បត្តិ និង រិន ដេវីត ថាគូនេះប្រកួតមិនចប់ទឹកនោះទេ ព្រោះសុទ្ធតែអ្នកល្អ និងមានផ្លែផ្ដួលដៃគូដូចគ្នាឲ្យតែភ្លាត់ដឹងតែសន្លប់ហើយ។
លោក សេន ប៊ុនថេន បានលើកឡើងថា តាមការគិតរបស់លោកគឺប្រកួតមិនចប់ទឹកនោះឡើយរវាង ពេជ្រ សម្បត្តិ និង រិន ដេវីត ព្រោះសុទ្ធតែជាកីឡាករល្អដូចគ្នា ម្នាក់តាន់ល្អ និងម្នាក់ទៀតអាវុធចេញបានគ្រប់ស្នៀត។ យ៉ាងណាចំពោះភាគរយវិញលោក សេន ប៊ុនថេន ផ្ដល់ទៅ សម្បត្តិ 60% រិន ដេវីត 40% ព្រោះយល់ឃើញថាកូនសិស្សលោក ពេជ្រ សុផាន់ រឹង និងធន់ជាង។
អតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះបញ្ជាក់ទៀតថា នេះគ្រាន់តែជាការវិភាគផ្ទាល់ខ្លួនរបស់លោកនោះទេចំពោះជំនួបជើងខ្លាំងពីរ។ លោក សេន ប៊ុនថេន ក្រើនរំលឹកដែរថា ភាគរយបានច្រើនទៅលើ សម្បត្តិ មែនតែបើភ្លាត់អាចសន្លប់របស់ រិន ដេវីត ដូចគ្នាជាក់ស្ដែងមើលកីឡាករ ធន់ អៀងឡៃ ជាជើងខ្លាំង និងធន់មួយរូបដែរក៏ធ្លាប់សន្លប់ធំរួចមកហើយ។
បញ្ជាក់ដែរថា កីឡាករកំពុងល្បីឈ្មោះខ្លាំងលើប្រភេទទម្ងន់ 60គីឡូក្រាម ពេជ្រ សម្បត្តិ នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់របស់សង្វៀនហង្សមាសជាមួយកីឡាករ រិន ដេវីត នៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2024។ ជំនួបរវាងអ្នកទាំងពីរនេះបានធ្វើឲ្យមហាជនអ្នកស្រឡាញ់ចូលចិត្តវិស័យប្រដាល់គុនខ្មែរតាមដាន និងចង់ទស្សនាជាខ្លាំងដោយសារតែម្នាក់ៗមានស្នៀតល្អៗ និងចំណុចពិសេសរៀងៗខ្លួនហើយមួយវិញទៀតចង់រកឲ្យឃើញកីឡាករខ្លាំងបំផុតលើប្រភេទទម្ងន់ 60គីឡូក្រាមនេះ។
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...