|
|
លទ្ធផលស្មើគ្នា 2-2 មិនមែនជាការបញ្ចប់ដំណើនៃការតស៊ូរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងពានរង្វាន់ Asean Cup នោះទេ បន្ទាប់ពីមិនអាចយកឈ្នះកម្ពុជាក្នុងការប្រកួតដំបូងនៃពូល A នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីយប់មិញ។
យោងតាមអ្នកចាត់ការទូទៅជម្រើសជាតិលោក Paulo Marti Vicente លោកមានទំនុកចិត្តថា ក្រុមរបស់លោកនឹងកើនឡើងុមួយកម្រិតទៀត ក្នុងការប្រកួតលើកទីពីរជាមួយនឹងក្រុមទីម័រខាងកើត ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ Bukit Jalil នៅថ្ងៃពុធនេះ។
លោកថាលោកនៅតែមានជំនឿចិត្ត ក្រុមជម្រើសជាតិនឹងអាចឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅពេលក្រោយ។
គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួតចប់មិញថា ឥឡូវនេះ យើងមានពេលពីរថ្ងៃទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់ ។ ដូចខ្ញុំបាននិយាយអញ្ចឹង នេះគឺជាការប្រកួតទីមួយប៉ុណ្ណោះ ដូច្នេះយើងត្រូវតែតស៊ូដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
បាទ នេះគឺជាគោលដៅរបស់យើង។ នេះគឺជាអ្វីដែលយើងចង់បាន។ យើងចង់ឈ្នះរាល់ការប្រកួត។
នៅក្នុងការប្រកួតនេះ ក្រុមជម្រើសជាតិម៉ាឡេស៊ីបានសម្រេចទីនាំមុខមុន រយៈការតែតបាល់បញ្ចូលទីរបស់ Stuart Wilkin ក្នុងតង់ទីមួយ។
ប៉ុន្តែភ្លាមៗនៅតង់ទី2 ខ្សែការពាររបស់ក្រុមម៉ាឡេស៊ីមួយនេះ មានការរង្គោះរង្គើបន្តិច ហើយត្រូវបានក្រុមម្ចាស់ផ្ទះវាយបកបានពីរគ្រាប់ដោយកីឡាករ Adel Kader និង សារ ទី មុនពេលកីឡាករ Fergus Tierney សង្គ្រោះតាមស្មើក្នុងលទ្ធផល 2-2 និងដណ្តើមបានមួយពិន្ទុមកវិញ។
ក្រៅពីកម្ពុជា និងទីម័រឡេស្តេ ក្រុមជម្រើសជាតិម៉ាឡេស៊ីក៏នឹងត្រូវជួបថៃក្នុងការប្រកួតលើកទី3 នៅទីក្រុងបាងកក ថ្ងៃសៅរ៍នេះ មុនពេលបិទយុទ្ធនាការវគ្គចែកពូលជាមួយសិង្ហបុរីនៅទីក្រុង Bukit Jalil នៅថ្ងៃទី20 ខែធ្នូ។
លើកចុងក្រោយដែលម៉ាឡេស៊ីបានឡើងជាជើងឯកគឺនៅក្នុងឆ្នាំ 2010 ដែលនៅតែជាជោគជ័យតែមួយគត់ក្នុងការលើកពាននៃតំបន់អាស៊ីអាគ្នេយ៍។ ក្រុមជម្រើសជាតិមួយនេះក៏ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៣ដែរក្នុងឆ្នាំ1996 2014 និង2018។
នៅក្នុងឆ្នាំ 2022 ក្រុម Harimau Malaya បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែត្រូវបានក្រុមថៃខកចិត្តដែលបានឈ្នះ 3-1 សរុប មុនពេលក្រុមដំរីទឹកប្រោនបានឡើងមកជាជើងឯកជាលើកទី 7 បន្ទាប់ពីយកឈ្នះវៀតណាមក្នុងលទ្ធផល 3-2 នៅវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...