|
|
ខ្សែការពារវ័យ ២៩ឆ្នាំសញ្ជាតិអាឡឺម៉ង់ Antonio Rudiger កំពុងអោយភ្នាក់ងារខ្លួនទាក់ទងក្លឹបធំ ២ សម្រាប់រដូវក្តៅខាងមុខ នេះបើយោងតាមប្រភព Sky Sports ។
តាមពិតទៅក្លឹបធំ ២ ដែល Rudiger ទាក់ទងនោះគឺ Real Madrid ឬ Paris Saint-Germain ។ គួរបញ្ជាក់ថាកុងត្រារបស់ Rudiger ជាមួយតោខៀវ Chelsea និងអស់សុពលភាពនារដូវក្តៅខាងមុខនេះហើយ ខណៈរូបគេនិងក្លឹបមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ ។
ទោះយ៉ាងណាក្ដី យោងតាមប្រភពជាច្រើនបានអោយដឹងថា Rudiger មានភាពស្ទាក់ស្ទើរក្នុងការផ្លាស់ទៅចូលរួម PSG ដែលបច្ចុប្បន្ន
ពុំមានភាពច្បាស់លាស់ចំពោះអនាគតអ្នកចាត់ការក្លិប លោក Mauricio Pochettino ។
ចំណែកឯស្តេចស Real Madrid មានសង្ឃឹមខ្ពស់ជាងថា អាចនាំយកខ្សែការពារដ៏ឆ្នើមមួយរូបនេះ មកចូលក្រុមនៅក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ ដោយពុំមានតម្លៃផ្ទេរ ៕
ប្រភព : Sky Sports
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...